១.គុណនាមប្រក្រតី គឺជាគុណនាមបញ្ជាក់លក្ខណ:ធម្មតារបស់នាម ។

គុណនាមប្រក្រតីមានដូចជា:

ទុំ ខ្ចី ស ខ្មៅ ខ្លី វែង អាក្រក់ ល្អ ខ្លាំង ខ្សោយ ស្លូត កាច សាប ប្រៃ ថ្លៃ ថោក ទាប ខ្ពស់ ចង្អៀត ទូលាយ ធំ តូច ធាត់ ស្គម លឿន យឺត តិច ច្រើន ពូកែ មូល ស្ដើង ជ្រៅ រាក់ ។

ឧទាហរណ៍  ស្វាយខ្ចី ចេកទុំ ឆ្កែខ្មៅ សក់វែង មនុស្សអាក្រក់ សិស្សពូកែ បន្ទប់ទូលាយ ។ ពាក្យ ខ្ចី ទុំ ខ្មៅ វែង អាក្រក់ ពូកែ ទូលាយ បញ្ជាក់លក្ខណៈឲ្យ ស្វាយ ចេក ឆ្កែ សក់ មនុស្ស សិស្ស បន្ទប់ ។